label
stringlengths
20
172
audio
audioduration (s)
1.38
24
បើសិនជាយើងមិនបានសម្អាតបរិស្ថានឲ្យវាបានស្អាតទេ ដូច្នោះអាសំរាម កាកសំណល់យើងផ្សេងៗហ្នឹង ពេលដែលភ្លៀងមកវាត្រូវដក់ទឹក
បាទ កាលណាដែលយើងមិនបានសម្អាត មិនបានមើលវាយូរៗទៅ មូសនឹងមកពងដាក់ បាទ គឺមូសខ្លាញី មូសវានឹងមកពងដាក់នៅក្នុងទឹកនោះ
បាទ នៅក្នុងរដូវភ្លៀង ពេលកាលណាដែលភ្លៀង វាដូចថាភ្លៀងមកជាញឹកញាប់ ភ្លៀងមករាល់ថ្ងៃ បាទ នៅតាមស្រុកស្រែ ឬមួយក៏នៅតាមជនបទភាគច្រើន
សួស្តីមិត្តភក្តិទាំងអស់គ្នា ជួបជាមួយខ្ញុំម្ដងទៀតហើយក្នុងការនិយាយអំពីរដូវភ្លៀង បាទ ដូច្នេះកុំឲ្យខាតពេលយូរ ខ្ញុំសូមបកស្រាយតែម្ដង
បាទ កាលណាដែលវាពងដាក់ហើយយូរនឹងឆាប់ ដូចជារយៈពេលប៉ុន្មានថ្ងៃ វាញាស់អីអញ្ចឹងទៅ បាទ ពេលដែលវាញាស់អីអញ្ចឹងទៅ ធ្វើឲ្យវា ដូចថាបង្កើនបក្សពួកកាន់តែច្រើន
ហើយពេលដែលយើងគេងនៅពេលថ្ងៃ គឺមូសហ្នឹងវាចូលចិត្តមកខាំណាស់ បាទ អាហ្នឹងគេហៅថាមូសខ្លាញី
ដូច្នេះជំងឺយើងគឺកាន់តែខ្លាំងឡើងៗ ហើយជំងឺដែលមូសខ្លាញីខាំនេះ គឺយើងហៅថា គ្រុនចាញ់ បាទ សូមទោស គឺជំងឺគ្រុនឈាម
បាទ ពេលដែលវាមកខាំយើង ពេលវាមកខាំអញ្ចឹង តិចៗអញ្ចឹងអត់អីទេ ប៉ុន្តែបើសិនជាយើងទុកវាយូរវាខាំដូចថាមួយថ្ងៃបន្តិចៗ
យើងត្រូវលុបបំបាត់ អាកម្ទេចកម្ទី អាកាកសំណល់ដែលវាគួរដក់ទឹកហ្នឹង
បាទ ហើយម្យ៉ាងទៀត បើសិនជាយើងចង់លុបបំបាត់ កុំឲ្យយើងមានជំងឺគ្រុនចាញ់ យើងត្រូវជំងឺគ្រុនឈាម
យើងយកវាទៅកប់ ឬមួយក៏យកវាទៅដុតចោល បាទ ឬមួយក៏យើងចងថង់ដាក់វាឲ្យស្អាតអញ្ចឹងទៅ
ពេលឡានសំរាមមកយក យើងបោះចូលទៅក្នុងឡានសំរាមគេតែម្ដង
តែបើសិនជា ស្ត្រីនោះមានផ្ទៃពោះផង ដូច្នេះយើងតែគប្បីពិគ្រោះជាមួយនឹង doctor ឬមួយក៏អ្នកដែលមានជំនាញច្បាស់លាស់
បាទ ហើយគ្រុនឈាមនេះដែរ បើសិនជាយើងព្យាបាលមិនទាន់ពេលវេលាទេ ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត បាទ ធ្វើឲ្យមានគ្រោះថ្នាក់ដល់ជីវិត
ទៅដោយព្រៃ បាទ ហើយសម្បូរមូសខាំ ដែលមូសព្រៃខាំ បាទ ដែលមូលព្រៃខាំអីអញ្ចឹងទៅបានកើតជាគ្រុនចាញ់
បាទ រីឯគ្រុនឈាមវិញ គឺវាបង្កបង្កើតឡើងដោយមូសខ្លាញី
អាថ្នាំហ្នឹងទៅយកវាមកដាក់ចូលក្នុងទឹកលោកអ្នកហ្នឹង ប្រើប្រាស់ អញ្ចឹងទៅ អញ្ចឹងអត់មានដង្កូវទឹកទេ សត្វដង្កូវទឹកហ្នឹង នឹងត្រូវងាប់អស់ បាទ
ហើយយើងដេកពេលថ្ងៃ អីហ្នឹង យើងត្រូវតែចងមុង ដើម្បីបង្ការកុំឲ្យមានមូសខ្លា មូសអីខាំអញ្ចឹងនាំតែកើតជំងឺ ហើយណាមួយវាមិនចំណេញទេ ធ្វើឲ្យសុខភាពយើងចុះខ្សោយផង
យើងចេះមាន ទំនួលខុសត្រូវលើខ្លួនឯងច្បាស់លាស់ ដូច្នេះយើងអាចចំណេញទាំងពេលវេលា ចំណេញទាំងលុយ ហើយហ្នឹងមួយទៀត គឺយើងមានសុខភាពល្អទៀត
យើងចំណាយថវិកា មួយចំនួនហ្នឹងទៅលើពេទ្យផង បាទ ដូច្នេះប្រសិនជាមាន បើសិនជាយើងមានវិធីការពារគ្រប់គ្រាន់ បាទ
សម្រាប់សម្លាប់សត្វល្អិត ដូចជាដង្កូវទឹក បាទ អាហ្នឹងពេលដែលវាតូច មិនទាន់កើតជាមូសយើងហៅវាថាដង្កូវទឹក ពេលដែលវាកើតចេញជាមូសហើយ យើងហៅវាថាមូសតែម្ដង
បាទ ដូច្នេះខ្ញុំមានតែប៉ុណ្ណឹងទេ ដូច្នេះខ្ញុំសូមបញ្ចប់នូវរូប បាទ នូវការបកស្រាយនូវរដូវភ្លៀង បាទ តែត្រឹមនេះសិន បាទ សូមអរគុណ សូមជម្រាបលា
បាទ ហើយ ហើយទឹកនៅក្នុងពាង ឬមួយក៏ទឹកនៅក្នុងកន្លែងផ្សេងៗដែលយើងប្រើប្រាស់ដូចជាអាងទឹក ដូចជាទឹកអីហ្នឹង យើងត្រូវដាក់ថ្នាំម្យ៉ាងគឺសម្លាប់
បាទ មូសខ្លាញីហ្នឹងពេលដែល ពេលភ្លៀងធ្លាក់ឡើង គឺយើងមានជំងឺគ្រុនឈាម
បាទ គ្រុនចាញ់និងគ្រុនឈាម គឺខុសគ្នា គ្រុនចាញ់ គឺយើងទៅតំបន់មួយដែលសម្បូរទៅដោយភ្នំ
ចំណុចមួយដែលខុសគ្នាខ្លាំងមែនទែនគឺត្រង់ថា ថ្នាក់បឋមសិក្សារបស់ខ្ញុំគឺស្ថិតនៅក្បែរផ្ទះរបស់ខ្ញុំ
អញ្ចឹងនៅក្នុងថ្នាក់វិទ្យាល័យរបស់ខ្ញុំ គឺខ្ញុំបានចាប់ផ្ដើមរៀនភាសាបារាំង ដែលកាលពីមុនគឺយើងអត់រៀនភាសាបារាំងទេនៅក្នុងថ្នាក់បឋមសិក្សា
ហើយដោយសារប្រទេសខ្មែរស្ថិតនៅក្រោមអាណានិគមបារាំងកាលពីមុន អញ្ចឹងនេះគឺជាមុខវិជ្ជាមួយដែលជាភាសាបរទេសមួយដែលយើងត្រូវរៀននៅថ្នាក់វិទ្យាល័យ
ហើយខ្ញុំតែងតែធ្វើដំណើរដោយថ្មើរជើងគឺខ្ញុំដើរទៅសាលារៀនរៀងរាល់ថ្ងៃ
ដែលស្ថិតនៅឆ្ងាយពីផ្ទះ មានចំងាយរហូតទៅដល់ ៧ គីឡូម៉ែត្រ
ហើយភាសាបារាំងនេះគឺរៀនតាំងពីថ្នាក់ទី ៦ រហូតដល់ថ្នាក់ទី ១២
អញ្ចឹងគឺមុខវិទ្យាដែលថ្មីរបស់ខ្ញុំដែលខ្ញុំបានចាប់ផ្ដើមរៀនថ្មីគឺភាសាបរទេស គឺភាសាបារាំង ដែលខ្ញុំចាប់រៀនចាប់ពីថ្នាក់ទី ៦ ទៅ
ក៏ប៉ុន្តែបន្ទាប់ពីខ្ញុំបានបន្ត ឬក៏បានបញ្ចប់ថ្នាក់បឋមសិក្សា ខ្ញុំត្រូវបន្តទៅរៀននៅថ្នាក់វិទ្យាល័យ
ហើយនិងភាពដូចគ្នាផងដែរទៅនឹងថ្នាក់បឋមសិក្សា ថាតើថ្នាក់បឋមសិក្សា ហើយនិងថ្នាក់វិទ្យាល័យមានចំណុចអ្វីខ្លះដែលដូចគ្នា
ហើយនិងមានចំណុចអ្វីខ្លះដែលផ្លាស់ប្ដូរ ហើយខុសពីថ្នាក់បឋមសិក្សា ហើយដូចជាខ្ញុំបានលើកមកពីមុនហើយថា
អញ្ចឹងមុខវិជ្ជាគណិតវិទ្យា មុខវិជ្ជាជីវៈ មុខវិជ្ជាអក្សរសិល្ប៍ មុខវិជ្ជារូបវិទ្យា មុខវិជ្ជាគីមីវិទ្យា ហើយមុខវិជ្ជាគេហកិច្ច ហើយមុខវិជ្ជាមួយដែលថ្មីបំផុតនោះ គឺមុខវិជ្ជាភាសាបរទេស
ហើយការពិពណ៌នាទៅលើវិទ្យាល័យរបស់ខ្ញុំ ខ្ញុំនឹងបង្ហាញអំពីភាពខុសគ្នា
គណិតវិទ្យា ជីវវិទ្យា មុខវិជ្ជាអក្សរសិល្ប៍ ដូចជារៀនភាសាខ្មែរ រឿងនិទានអីផ្សេងៗ យើងហៅថាមុខវិជ្ជា អក្សរសិល្ប៍
សូមជម្រាបសួរ នេះគឺជាការពិពណ៌នាបន្ថែមទៀតទៅលើប្រធានបទដែលមានចំណងជើងថា វិទ្យាល័យរបស់ខ្ញុំ
ហើយខ្ញុំក៏សូមបញ្ចប់ការពិពណ៌នាទៅលើ មុខវិជ្ជាផ្សេងៗនៅក្នុងថ្នាក់វិទ្យាល័យរបស់ខ្ញុំដោយប៉ុណ្ណេះដែរ សូមអរគុណ
ហើយយើងឃើញថាមុខវិជ្ជាទាំងនោះ មានរួមដូចជា មុខវិជ្ជាដែលខ្ញុំរៀននៅថ្នាក់វិទ្យាល័យមានមុខវិជ្ជា គណិតវិទ្យា។
ពេលដែលយើងឡើងដល់ថ្នាក់វិទ្យាល័យ គឺយើងចាប់ផ្ដើមរៀនមុខវិជ្ជានោះ
គណិតវិទ្យាគឺជាមុខវិជ្ជាមួយដែលផ្ដោតទៅលើលេខ យើងរៀនលេខ [ប៉ុន្តែ?]មុខវិជ្ជានេះគឺរៀនបន្ថែម ហើយកាន់តែពិបាកជាងថ្នាក់បឋមសិក្សា
អញ្ចឹងមានមុខវិជ្ជាគណិតវិទ្យា មានមុខវិជ្ជាជីវវិទ្យា អញ្ចឹងជីវវិទ្យាគឺសិក្សាទៅលើជីវសាស្ត្រ ជីវិតរស់នៅ រូបរាងកាយ អញ្ចឹងគឺហៅថាមុខវិជ្ជាជីវវិទ្យា
គឺយើងរៀនមុខវិជ្ជានឹងដដែលយើងគ្រាន់តែរៀនបន្ថែមទៀត ហើយមុខវិជ្ជាមួយចំនួនគឺថ្មីដែលមិនដែលរៀនពីមុនមកទេនៅក្នុងថ្នាក់បឋមសិក្សា
ហើយនិងមុខវិជ្ជានៅសាលារៀន។ មុខវិជ្ជានៅសាលារៀនគឺមានចំណុចមួយចំនួន មុខវិជ្ជាមួយចំនួនដែលបន្ត
ហើយខ្ញុំត្រូវធ្វើដំណើរដោយជិះកង់ ដូច្នេះខ្ញុំជិះកង់រៀងរាល់ថ្ងៃទៅសាលារៀនគឺទៅវិទ្យាល័យរបស់ខ្ញុំ
ហើយចំពោះសាលារៀនវិញគឺខុសគ្នាផងដែរដែលសាលារៀនវិទ្យាល័យគឺធំជាងមុន មានសិស្សច្រើនជាងមុន ហើយអាគារក៏ស្អាតជាងមុនដែរ
នេះគឺជាចំណុចមួយដែលខុសគ្នាខ្លាំងមែនទែន
គឺអាគារថ្មមានលក្ខណៈទំនើបជាងថ្នាក់បឋមសិក្សារបស់ខ្ញុំ ប៉ុន្តែបើយើងមើលទៅដូចជាទាក់ទងទៅនឹងមេរៀន
បាទ ហើយកត្តាមួយទៀតហ្នឹង វាធ្វើឲ្យលូហ្នឹងវាមានលក្ខណៈស្ទះ បាទ លូហ្នឹងវាមានលក្ខណៈស្ទះ ហើយអញ្ចឹងទៅវាធ្វើឲ្យបរិស្ថានហ្នឹងគឺវាកខ្វក់តាមហ្នឹងដែរ
បើសិនជាលូស្ទះហើយ ពេលដែលយើងធ្វើដំណើរទៅមកហ្នឹង វាធ្វើឲ្យមានការ បាទ ឡើងទឹក ត្រឹមជង្គង់យើង ឬមួយក៏ត្រឹមចង្កេះ
ធ្វើឲ្យយើងមានការពិបាកក្នុងការធ្វើដំណើរទៅមកៗ បាទ ហើយក៏មានការផ្ដល់ឲ្យ មានលក្ខណៈយឺត បាទ ព្រោះថាយើងចង់ទៅណាមួយ
យើងមាន យើងចង់បានទៅទីនោះលឿន ប៉ុន្តែពេលដែលមានបញ្ហាលិចទឹកហើយ គឺវាធ្វើឲ្យយើងហ្នឹង បង្កើនភាពយឺតទៅវិញ បាទ បង្កើនភាពយឺតទៅវិញ
បាទ នៅក្នុងទីក្រុងភ្នំពេញ ក៏ដូចជានៅខេត្តសៀមរាប ប្រសិនជាមានភ្លៀងធ្លាក់មួយមេ ឬមួយក៏ពីរមេ
ដូច្នេះវាមិនមានផលល្អ ពេលដែលមានទឹកឡើង ឬមួយក៏ភ្លៀងខ្លាំងនោះទេ
ហើយពេលដែលលិចទឹកនោះ គឺវាមិនបានផ្ដល់ចំណេញអីទេនៅទីក្រុង
ប៉ុន្តែវាបានបំផ្លាញទៅវិញ បាទ បំផ្លាញយ៉ាងមិច គឺ ពេលដែលភ្លៀងមក គឺវាបំផ្លាញផ្លូវ បាទ វាធ្វើឲ្យបាក់ផ្លូវ វាធ្វើឲ្យស្រុតដី បាទ វាធ្វើឲ្យយើងហ្នឹងយ៉ាប់ធ្វើដំណើរ បាទ
ព្រោះថាពេលដែលមានភ្លៀងម្ដងៗ គឺមានលក្ខណៈ ដូចថានៅតំបន់ខ្លះ គឺវាលិចទឹក បាទ ហើយយើងយ៉ាប់ធ្វើដំណើរ
គឺចាយលុយអស់ចំនួន ១០ ដុល្លារ អីអញ្ចឹងទៅ ដូច្នេះវាធ្វើឲ្យមានបញ្ហាក្រុមគ្រួសារ ជីវភាពក្នុងក្រុមគ្រួសារអីអញ្ចឹងទៅ
ឧទាហរណ៍ថា យើង មួយថ្ងៃយើងរកលុយបានចំនួន ៥ ដុល្លារ ប៉ុន្តែក្រុមគ្រួសាររបស់យើងហ្នឹង
ដូច្នេះគឺធ្វើឲ្យយើងហ្នឹង មានលក្ខណៈ ដូចថា ភ្លៀងខ្លាំងពីរ បីមេអីជាប់គ្នាអញ្ចឹងទៅ ធ្វើឲ្យយើងហ្នឹងមានការលំបាកមែនទែន
ពេលដែលភ្លៀងវាមក វាបិទភ្នែកយើងជិត ពេលដែលយើងជិះម៉ូតូទៅ វាបិទភ្នែកយើងជិត យើងមិនអាចមើលម៉ូតូ នៅខាងមុខ ក៏ដូចជាឡាននៅខាងមុខ ដែលយើងនៅទីនោះឃើញទេ
ព្រោះថាខែហ្នឹង យើងរកវាមិនសូវបាន បាទ យើងរកលុយវាមិនសូវបាន ហើយយើងចេះតែចំណាយច្រើន
ដូច្នេះខ្ញុំសូមបញ្ចប់នូវការបកស្រាយ នូវរដូវភ្លៀងតែត្រឹមប៉ុណ្ណេះសិន បាទ សូមអរគុណ សូមជម្រាបលា
បាទ ហើយនៅខាងក្នុងក្រុងមួយទៀត គឺពេលដែលមានភ្លៀងម្ដងៗ គឺដូចថា ប្រជាជនភាគច្រើនគឺនៅផ្ទះ មានការងារអីដែលត្រូវធ្វើហ្នឹង គឺមិនបានភ្លាមៗនោះទេ គឺបង្អាក់ពេលវេលា
បាទ វាពិតមែនព្រោះថាខែគោ ខែពោះគោពោះក្របីហ្នឹង ប្រៀបធៀបទៅនឹង ដូចថា ខែភ្លៀងហ្នឹង គឺជាខែអត់ បាទ ខែអត់ឃ្លាន
ហើយដីវិញគឺថាទន់រអៀច បាទ ប្រឡាក់ជើងប្រឡាក់ដៃ អ្នកខ្លះក៏មានការគ្រោះថ្នាក់ចរាចរណ៍ដោយសារតែ ទឹកជំនន់ ឬមួយក៏ទឹកភ្លៀងនេះ
បាទ ព្រោះថាឲ្យតែពេលភ្លៀងអញ្ចឹងយើងឃ្លាន យើងចេះតែញ៉ាំ
ប៉ុន្តែការរកចំណូល ការរកលុយរបស់យើង មានលក្ខណៈយឺត មានលក្ខណៈដូចថា យើងចាយច្រើនជាងចំណូលរបស់យើង
ហើយមានពាក្យខ្មែរមួយឃ្លាទៀតនោះគេថា ខែភ្លៀងគឺជាខែពោះគោពោះក្របី
បើសិនជាមានភ្លៀងធ្លាក់មក អញ្ចឹងការលក់ដូររបស់គេហ្នឹង នឹងមិនសូវដាច់ បាទ មិនសូវដាច់
បាទ ហើយនៅទីក្រុង បាទ គឺថាមានលក្ខណៈយ៉ាប់មែនទែន ពេលដែលនៅទីក្រុង ទាំងប្រជាជន អីនៅក្នុងទីក្រុង គឺមានលក្ខណៈយ៉ាប់ទាំងអស់ ព
រោះថាប្រជាជននៅខាងក្នុងទីក្រុងភាគច្រើនគឺគេធ្វើការ គឺគេប្រកបមុខរបរហើយនិងរកស៊ី បាទ ក៏ដូចជារកស៊ីពេលយប់ ឬមួយក៏ពេលថ្ងៃអញ្ចឹងទៅ
បាទ បើសិនជាយើងគិតថាវាធ្លាក់ភ្លៀងច្រើន វាធ្លាក់ភ្លៀងច្រើននៅចន្លោះខែ ខែសីហា និងខែតុលា បាទ រីឯខែតុលាវិញ មិនសូវជាមានធ្លាក់ភ្លៀងទេ
បាទ ពេលដែលធ្លាក់ភ្លៀងអញ្ចឹង វាផ្ដល់ផលប្រយោជន៍ ទៅឲ្យការដាំដុះស្រូវ បាទ ការដាំដុះស្រូវ ក៏ដូចជា ផលដំណាំផ្សេងៗ
បាទ វាធ្វើឲ្យនៅកន្លែងនោះលិចទឹក បាទ ស្អុយសំរាម បាទ ពេលដែលវាលិចទឹកអញ្ចឹងទៅសំរាមវាអណ្ដែតនៅលើទឹក អញ្ចឹងទៅធ្វើឲ្យស្អុយ
ប៉ុន្តែវាផ្ដល់ផលអាក្រក់ទៅដល់សង្គម ដូចជានៅទីក្រុង បាទ ដូចជានៅទីក្រុង ក៏ដូចជានៅកន្លែងដែលអភិវឌ្ឍ
បាទ រដូវភ្លៀងគឺមានលក្ខណៈ បាទ រដូវភ្លៀងគឺមានលក្ខណៈ ៣ ខែ បាទ រីឯ ៣ ខែទៀតមានលក្ខណៈធ្លាក់ខ្យល់ រីឯ ៦ ខែទៀតគឺមានលក្ខណៈសភាពក្ដៅហើយសើម
បាទ រដូវភ្លៀងគឺចាប់ពីខែសីហា កញ្ញា តុលា បាទ តែ ៣ ខែទេ គឺមានលក្ខណៈធ្លាក់ភ្លៀងច្រើន
បាទ អាកាសធាតុនៅក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈក្ដៅហើយសើម បាទ នៅក្នុងនោះដែរគឺគេបែងចែក រដូវក្ដៅហើយនឹងរដូវភ្លៀង
សួស្តីមិត្តភក្តិទាំងអស់គ្នា ជួបជាមួយខ្ញុំម្ដងទៀតហើយនៅក្នុងការបកស្រាយអំពីរដូវភ្លៀង
ហើយនេះគឺជាពេលវេលាមួយដែលខ្ញុំចូលចិត្ត គឺការចំណាយពេលជាមួយនឹងក្រុមគ្រួសារខ្ញុំ ហើយខ្ញុំស្រឡាញ់ក្រុមគ្រួសាររបស់ខ្ញុំដែរ
នៅក្នុងដំបូលផ្ទះតែមួយ ញ៉ាំបាយជុំគ្នា មានម្ហូបក្ដៅៗ ហើយមានភ្លៀងធ្លាក់
ហើយសូរសៀងសំឡេងភ្លៀងធ្លាក់បណ្ដើរហើយអាកាសធាតុត្រជាក់ ហើយយើងញ៉ាំសម្ល ហើយនឹងបានក្ដៅៗជុំគ្នា គឺជាពេលវេលាមួយដែល ធ្វើឲ្យខ្ញុំចងចាំ
ហើយអាកាសធាតុត្រជាក់ ហើយខ្ញុំចាំបានថាគឺយើងញ៉ាំបាយ គឺអង្គុយនៅលើផ្ទះ ហើយ បើកទ្វារ ហើយយើងមើលឃើញភ្លៀង
ហើយយើងអង្គុយនៅ[មក?]មាត់ទ្វារហ្នឹង គឺការញ៉ាំបាយគឺយើងអង្គុយនៅលើកន្ទេល
ហើយជាពេលវេលាមួយ ដែលខ្ញុំចូលចិត្តចំណាយពេលជាមួយនឹងក្រុមគ្រួសារ ញ៉ាំបាយជុំគ្នាពេលល្ងាច ហើយយើងអស់គ្នាស្ថិតនៅជុំគ្នា
អញ្ចឹងជាទូទៅ គឺយើងអង្គុយជារង្វង់ អង្គុយជារង្វង់ជុំវិញ ហើយអង្គុយនៅលើកន្ទេល នៅលើក្ដារ នៅលើផ្ទះ ហើយយើងស្ដាប់សូរភ្លៀង
អញ្ចឹងអង្គុយនៅលើកន្ទេល ក្រាលលើក្ដារ ហើយអង្គុយបត់ជើងហើយញ៉ាំបាយជុំគ្នា
ហើយសម្លដែលខ្ញុំចូលចិត្តជាងគេគឺសម្លម្ជូរ ហើយខ្ញុំចូលចិត្តណាស់ ពេលដែលញ៉ាំបាយក្ដៅៗ សម្លក្ដៅៗ ហើយមានភ្លៀងធ្លាក់បណ្ដើរ គឺជាអ្វីមួយដែលខ្ញុំចូលចិត្ត
ហើយខ្ញុំចូលចិត្តសម្លម្ហូបហឹរ ហើយហឹរ ហើយក្ដៅ ហើយមានភ្លៀងធ្លាក់ ហើយពេលដែលភ្លៀងធ្លាក់ហ្នឹងគឺភ្លៀងធ្លាក់តក់ៗ មកនៅលើដំបូល
អញ្ចឹងគឺពេលដែលអាកាសធាតុត្រជាក់គឺខ្ញុំចូលចិត្តញ៉ាំអាហារដែលមានកម្ដៅ ដូចជាសម្ល ដូចជាស៊ុប ដូចជាសម្ល ដែលក្ដៅៗ អញ្ចឹងខ្ញុំចូលចិត្តសម្លក្ដៅៗ
ហើយពេលដែលមានភ្លៀងធ្លាក់ ហើយព្រឹត្តិការណ៍មួយគឺរៀងរាល់ពេលដែល
ព្រឹត្តិការណ៍មួយដែលខ្ញុំចងចាំ គឺពេលដែល នៅក្នុងរដូវវស្សា គឺធ្វើឲ្យយើងទទួលទានអាហារឆ្ងាញ់
ហើយពេលដែលមានរដូវភ្លៀងធ្លាក់ អាកាសធាតុគឺត្រជាក់ ហើយខ្ញុំតែងតែចាំបានថាខ្ញុំចូលចិត្តរដូវវស្សា ពេលដែលមានភ្លៀងធ្លាក់នៅពេលល្ងាច
ហើយជាអ្វីមួយដែលកើតឡើងចំពោះខ្ញុំផ្ទាល់ពេលដែលខ្ញុំនៅកុមារ នៅក្មេង កាលពីនៅក្មេង
អញ្ចឹង រដូវវស្សាគឺយើងដឹងហើយថា គឺជារដូវដែលមានភ្លៀងធ្លាក់
អញ្ចឹងយើងបានដឹងហើយថានៅក្នុងប្រទេសកម្ពុជា រដូវមានពីរ គឺរដូវប្រាំង ហើយនឹងរដូវវស្សា
សូមជម្រាបសួរ! នេះជាការពិពណ៌នា ទៅលើរដូវវស្សា